ការរៀនគួរបន្ថែម គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយពង្រឹងចំណេះដឹងបន្ថែមបន្ទាប់ពីការសិក្សារបស់អ្នកនៅក្នុងសាលា។ យ៉ាងណាមិញនៅកម្ពុជាយើង អាណាព្យាបាល ឬសិស្សានុសិស្សតែងតែជ្រើសរើស សេវាកម្មបង្រៀនគួរបន្ថែមដែលបង្រៀនដល់ផ្ទះផ្ទាល់ ជាជាងបញ្ចូនកូនៗមករៀនផ្ទាល់នៅសាលា។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នក ឬកូនៗរបស់អ្នកខាតឱកាសជាច្រើនក្រៅពីទទួលបានចំណេះដឹង។

ការជ្រើសរើស សេវាបង្រៀនគួរបន្ថែម របស់សាលាបង្រៀនគួរឯកជន នឹងឲ្យកូនៗរបស់អ្នក ឬសិស្ស ទទួលបានបរិយាកាសសិក្សាថ្មីខុសប្លែកពីការសិក្សាពីផ្ទះ និងសាលារបស់ពួកគេ។ នៅក្នុងថ្នាក់បង្រៀនគួរអ្នក ឬកូនៗរបស់អ្នកនឹងជួបជាមួយមនុស្សជាច្រើនដែលមកពីតំបន់ វប្បធម៌ និងសាលាផ្សេងៗគ្នា ដែលធ្វើឲ្យអ្នក ឬកូនៗរបស់អ្នកទទួលចំណេះដឹងថ្មីៗ និងបានរាប់អានមនុស្សថ្មីៗ។ កាន់តែពិសេស ការប្រកួតប្រជែងក៏កាន់តែមានអត្ថន័យជាងមុនផងដែរ។

ក្រៅពីនេះ សាលាដែលផ្ដល់សេវាកម្មបង្រៀនគួរ គឺមានប្រព័ន្ធសិក្សាច្បាស់លាស់ និងវប្បធម៌សិក្សាដែលធ្វើឲ្យសិស្សកាន់តែចូលចិត្តការសិក្សា ជាក់ស្ដែងដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គ ដែលជាកន្លែងបង្រៀនគួរដែលល្អជាងគេនៅកម្ពុជា បានរៀបចំប្រព័ន្ធអប់រំដែលល្អ អមជាមួយគ្រូៗដែលមានបទពិសោធន៍ច្រើនឆ្នាំ និងប្រព័ន្ធប្រឡងថ្មីដំបូងគេនៅកម្ពុជាដែលអាចឲ្យសិស្សានុសិស្សតេស្ដពីសមត្ថភាពរបស់ពួកគេបានផងដែរ។ ក្រៅពីកម្មវិធីសិក្សាដែលមានប្រសិទ្ធភាព មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គក៏មានសកម្មភាពក្រៅថ្នាក់បន្ថែមទៀតដើម្បីឲ្យសិស្សចូលរួម ដើម្បីបំបាត់ភាពតានតឹងពីការសិក្សា ដូចជា ការលេងកីឡា ការជជែកគ្នាលេងពីនេះពីនោះ ការទស្សនាភាពយន្ត និងសកម្មភាពជាច្រើនផ្សេងៗទៀត៕