តស់! រៀនប្រើតិចនិច Pomodoro ដែលបង្កើតឡើងជាង៤០ឆ្នាំ ដើម្បីជម្រុញការសិក្សាអ្នក
ការកាន់សៀវភៅមកអង្គុយសិក្សាគឺងាយស្រួល ក៏ប៉ុន្តែការផ្ដោអាម្មណ៍លើការសិក្សានោះទេទើបជារឿងពិបាក។ ហេតុនេះហើយលោក Francesco Cirillo បានបង្កើតនូវវិធីសាស្រ្តមួយដែលមានឈ្មោះថា Pomodoro។ តិចនិច Pomodoro គឺជាការកំណត់នូវពេលវេលា២៥នាទីសម្រាប់ការផ្ដោតអារម្មណ៍ និងទុកពេល៥នាទីសម្រាប់សម្រាក ជាទូទៅការគេធ្វើវា៤ជុំ។ តើយើងអាចប្រើវាយ៉ាងដូចម្ដេច? – ជ្រើសរើសមុខដែលអ្នកចង់សិក្សា – កំណត់ពេលវេលា២៥នាទីសម្រាប់ផ្ដៀតអារម្មណ៍រៀន – បន្ទាប់ពីផ្ដោតអារម្មណ៍២៥នាទីរួចហើយ អ្នកអាចសម្រាកចំនួន៥នាទី – ធ្វើបែបនេះរហូត ៤ជុំ តិចនិចមួយនេះគឺអាចកែប្រែបាន ប្រសិនបើអ្នកគិតថា២៥នាទីពេលវេលាខ្លី អ្នកអាចបន្ថែមពេលវេលាបន្ថែមបាន។ ចាប់ផ្ដើមអនុវត្តន៍វិធីសាស្រ្តមួយនេះទាំងអស់គ្នា៕ ចូលតេលេក្រាមឆែណែល