សិស្សានុសិស្សជាច្រើនមកពីសាសាផ្សេងៗគ្នា បង្ហាញទេពកោសល្យ និងភាពច្នៃប្រឌិតចូលរួមការប្រកួតប្រជែងលំដាប់អន្តរជាតិ Owlypia Online Round

សិស្សានុសិស្សរបស់ប្រទេសកម្ពុជាជាច្រើននាក់មកពីសាលារៀនផ្សេងៗគ្នា បានចូលរួមបង្ហាញទេពកុសល្យ និងភាពច្នៃប្រឌិតរបស់ខ្លួន ក្នុងកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ Owlypia Online Roundដែលមានសិស្សានុសិស្សជាច្រើននាក់មកពីបណ្ដាលប្រទេសផ្សេងៗជុំវិញពិភពលោកចូលរួម។ ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សរបស់កម្ពុជា ថ្មីៗនេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គ បានរៀបចំកម្មវិធីប្រគល់មេដាយ និងប័ណ្ណសសើរជូនដល់សិស្សានុសិស្សដែលបានចូលរួមប្រឡងប្រជែងកម្មវិធីលំដាប់អន្តរជាតិ Owlypia Online Round មួយនេះផងដែរ។ គួររំលឹកថាកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ Owlypia គឺជាកម្មវិធីដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី ៩ ដល់ ១៨ ឆ្នាំដោយផ្ដោតសំខាន់លើការពង្រឹងជំនាញទន់ (Soft Skill) ដែលជាជំនាញសំខាន់សម្រាប់ជីវិតទាំងការសិក្សា និងជីវិតរស់នៅប្រចាំថ្ងៃ។ តាមរយៈការប្រឡងនេះសិស្សានុសិស្សនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់ពីទេពកោសល្យរបស់ខ្លួនពិសេសនោះ គឺសិស្សានុសិស្សនឹងស្គាល់ពីជំនាញដែលខ្លួនចូលចិត្តសម្រាប់ថ្ងៃអនាគតផងដែរ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គ នឹងរៀបចំការប្រកួតប្រជែង Owlypia Phnom Penh Round នៅថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយនឹងកម្មវិធីពីរថ្ងៃនេះ យើងសន្យាថាសិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធដែលលើសពីការប្រកួតប្រជែង។ ការប្រកួតប្រជែង Owlypia Phnom Penh Round គឺជាការប្រឡងជាក្រុម ដោយមានវិញ្ញាសារជាច្រើនដូចជា Knowledge Challenge, Impromptu Challenge, Speech-Craft Challenge,Team Spirit…

ការរៀនគួរបន្ថែម នៅសាលាបង្រៀនគួរឯកជន មិនត្រឹមតែជួយឲ្យអ្នកមានចំណេះដឹងច្បាស់លាស់ទេ តែអ្នកនឹងទទួលបានបរិយាកាសថ្មីបន្ថែមទៀត ជាមួយអត្ថប្រយោជន៍ជាច្រើន

ការរៀនគួរបន្ថែម គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយពង្រឹងចំណេះដឹងបន្ថែមបន្ទាប់ពីការសិក្សារបស់អ្នកនៅក្នុងសាលា។ យ៉ាងណាមិញនៅកម្ពុជាយើង អាណាព្យាបាល ឬសិស្សានុសិស្សតែងតែជ្រើសរើស សេវាកម្មបង្រៀនគួរបន្ថែមដែលបង្រៀនដល់ផ្ទះផ្ទាល់ ជាជាងបញ្ចូនកូនៗមករៀនផ្ទាល់នៅសាលា។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នក ឬកូនៗរបស់អ្នកខាតឱកាសជាច្រើនក្រៅពីទទួលបានចំណេះដឹង។ ការជ្រើសរើស សេវាបង្រៀនគួរបន្ថែម របស់សាលាបង្រៀនគួរឯកជន នឹងឲ្យកូនៗរបស់អ្នក ឬសិស្ស ទទួលបានបរិយាកាសសិក្សាថ្មីខុសប្លែកពីការសិក្សាពីផ្ទះ និងសាលារបស់ពួកគេ។ នៅក្នុងថ្នាក់បង្រៀនគួរអ្នក ឬកូនៗរបស់អ្នកនឹងជួបជាមួយមនុស្សជាច្រើនដែលមកពីតំបន់ វប្បធម៌ និងសាលាផ្សេងៗគ្នា ដែលធ្វើឲ្យអ្នក ឬកូនៗរបស់អ្នកទទួលចំណេះដឹងថ្មីៗ និងបានរាប់អានមនុស្សថ្មីៗ។ កាន់តែពិសេស ការប្រកួតប្រជែងក៏កាន់តែមានអត្ថន័យជាងមុនផងដែរ។ ក្រៅពីនេះ សាលាដែលផ្ដល់សេវាកម្មបង្រៀនគួរ គឺមានប្រព័ន្ធសិក្សាច្បាស់លាស់ និងវប្បធម៌សិក្សាដែលធ្វើឲ្យសិស្សកាន់តែចូលចិត្តការសិក្សា ជាក់ស្ដែងដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គ ដែលជាកន្លែងបង្រៀនគួរដែលល្អជាងគេនៅកម្ពុជា បានរៀបចំប្រព័ន្ធអប់រំដែលល្អ អមជាមួយគ្រូៗដែលមានបទពិសោធន៍ច្រើនឆ្នាំ និងប្រព័ន្ធប្រឡងថ្មីដំបូងគេនៅកម្ពុជាដែលអាចឲ្យសិស្សានុសិស្សតេស្ដពីសមត្ថភាពរបស់ពួកគេបានផងដែរ។ ក្រៅពីកម្មវិធីសិក្សាដែលមានប្រសិទ្ធភាព មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គក៏មានសកម្មភាពក្រៅថ្នាក់បន្ថែមទៀតដើម្បីឲ្យសិស្សចូលរួម ដើម្បីបំបាត់ភាពតានតឹងពីការសិក្សា ដូចជា ការលេងកីឡា ការជជែកគ្នាលេងពីនេះពីនោះ ការទស្សនាភាពយន្ត និងសកម្មភាពជាច្រើនផ្សេងៗទៀត៕