អនុវត្តន៍០២ចំណុចនេះ អាចជួយឲ្យអ្នកពូកែលំហាត់ជីវវិទ្យា

អនុវត្តន៍០២ចំណុចនេះអាចជួយឲ្យអ្នកពូកែលំហាត់ជីវវិទ្យា បើនិយាយដល់ជីវវិទ្យាគ្រប់គ្នានឹងដឹងហើយនៅក្នុងជីវវិទ្យាមានលំហាត់២ធំៗរួមមាន ADN និង ARNM។ អ្វីដែលកាន់តែគួរឲ្យយកចិត្តទុកដាក់ទៀតនោះ នៅពេលប្រឡងបាក់ឌុបគឺតែងតែចេញលំហាត់០២ហ្នឹងផងដែរ។ ដូច្នេះតើធ្វើយ៉ាងណាទើបអាចរៀនលំហាត់ធំៗទាំង០២ឲ្យពូកែបាន? តស់ ទាំងអស់គ្នាសាកល្បងអនុវត្តន៍ពីរចំណុចនេះបាន ចំណុចទី០១៖ អ្នកត្រូវតែយល់អំពីរូបមន្ត ក្នុងនោះប្រសិនបើអ្នកចង់យល់អំពីរូបមន្តអ្នកទាំងអស់គ្នាត្រូវយល់អំពីមេរៀនឲ្យបានច្បាស់ជាមុនសិន ទើបអ្នកទាំងអស់គ្នាអាចយល់អំពីរូបមន្តបានច្បាស់។ ចំណុចទី០២៖ អ្នកចាំបាច់ត្រូវតែអនុវត្តន៍ធ្វើលំហាត់ឲ្យបានច្រើន។ ក្នុងមួយឆ្នាំសិក្សារបស់អ្នកទាំងអស់គ្នា (ថ្នាក់ទី១២) អ្នកទាំងអស់គ្នាគួរតែអនុវត្តន៍លំហាត់យ៉ាងតិចក៏ ២០០លំហាត់ដែរ។ ដោយសារតែនៅក្នុងលំហាត់គឺមានទម្រង់ប្លែកៗគ្នាជាច្រើន។ ការអនុវត្តន៍លំហាត់ច្រើននេះឯងនឹងធ្វើឲ្យអ្នកចាំរូបមន្តដោយខ្លួនឯងហើយ។ តស់មកស្ដាប់ការពន្យល់ឲ្យកាន់ច្បាស់របស់អ្នកគ្រូរបស់យើងទាំងអស់គ្នា ៖ ​ https://www.youtube.com/watch?v=Bk402mxLAIM

តស់! រៀនប្រើតិចនិច Pomodoro ដែលបង្កើតឡើងជាង៤០ឆ្នាំ ដើម្បីជម្រុញការសិក្សាអ្នក

ការកាន់សៀវភៅមកអង្គុយសិក្សាគឺងាយស្រួល ក៏ប៉ុន្តែការផ្ដោអាម្មណ៍លើការសិក្សានោះទេទើបជារឿងពិបាក។ ហេតុនេះហើយលោក Francesco Cirillo បានបង្កើតនូវវិធីសាស្រ្តមួយដែលមានឈ្មោះថា Pomodoro។ តិចនិច Pomodoro គឺជាការកំណត់នូវពេលវេលា២៥នាទីសម្រាប់ការផ្ដោតអារម្មណ៍ និងទុកពេល៥នាទីសម្រាប់សម្រាក ជាទូទៅការគេធ្វើវា៤ជុំ។ តើយើងអាចប្រើវាយ៉ាងដូចម្ដេច? –        ជ្រើសរើសមុខដែលអ្នកចង់សិក្សា –        កំណត់ពេលវេលា២៥នាទីសម្រាប់ផ្ដៀតអារម្មណ៍រៀន –        បន្ទាប់ពីផ្ដោតអារម្មណ៍២៥នាទីរួចហើយ អ្នកអាចសម្រាកចំនួន៥នាទី –        ធ្វើបែបនេះរហូត ៤ជុំ តិចនិចមួយនេះគឺអាចកែប្រែបាន ប្រសិនបើអ្នកគិតថា២៥នាទីពេលវេលាខ្លី អ្នកអាចបន្ថែមពេលវេលាបន្ថែមបាន។ ចាប់ផ្ដើមអនុវត្តន៍វិធីសាស្រ្តមួយនេះទាំងអស់គ្នា៕ ចូលតេលេក្រាមឆែណែល