ទទួលបានការអប់រំដែលមានគុណភាពខ្ពស់!
Mekong Education Center គឺជាមជ្ឈមណ្ឌលអប់រំដែលជួយដល់សិស្សានុសិស្ស និងសាធារណៈជនឱ្យទទួលបានការអប់រំដែលមានគុណភាពខ្ពស់ និងដើម្បីរៀនត្រៀមការប្រឡងផ្សេងៗ។ តាមរយៈថ្នាក់រៀនបន្ថែម និងការប្រឡងសាកល្បងប្រចាំខែ សិស្សនឹងទទួលបានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ដើម្បីទទួលបានពិន្ទុខ្ពស់ និងជោគជ័យដ៏អស្ចារ្យនៅក្នុងដំណើរនៃការអប់រំរបស់ពួកគេ។
បេសកម្មរបស់យើង
ដើម្បីជួយដល់សិស្សក្នុងការត្រៀមខ្លួនឱ្យបានប្រសើរបំផុតក្នុងដំណើរនៃការអប់រំរបស់ពួកគេ និងអាចសម្រេចសក្តានុពលរបស់ពួកគេបាន។
ទស្សនវិស័យរបស់យើង
ដើម្បីក្លាយជាសាលាលេខមួយនៅកម្ពុជា ដែលផ្តល់វគ្គបណ្ដុះបណ្ដាលរៀនត្រៀម
ហេតុអ្វីត្រូវជ្រើសរើសយើងខ្ញុំ?
ជួយសិស្សឱ្យទទួលបានអាហារូបករណ៍ ពានរង្វាន់ និងរង្វាន់ផ្សេងៗទៀត
ពិនិត្យមើលវគ្គសិក្សា
សម្រាប់ខ្ញុំគិតថាមជ្ឈមណ្ឌលបណ្ដោះបណ្ដាលមេគង្គពិតជាល្អហើយនិងផ្ដល់ភាពកក់ក្តៅដល់ខ្ញុំមែនទែន។ ហើយនៅពេលដែលខ្ញុំរៀនថ្នាក់ទី 12 ខ្ញុំស្គាល់ទីនេះដោយសារតែមិត្តភក្កិរបស់ខ្ញុំ។ហើយនៅទីនេះលោកគ្រូអ្នកគ្រូតែងតែផ្ដល់ភាពកក់ក្ដៅចំពោះសិស្សគ្រប់ៗគ្នា។ ហើយលោកគ្រូអ្នកគ្រូគឺជាទីប្រឹក្សាដ៏កក់ក្តៅសម្រាប់ខ្ញុំព្រោះនៅពេលដែលខ្ញុំមានបញ្ហាក្នុងការសិក្សាគាត់តែងតែផ្ដល់ការប្រឹក្សាដល់ខ្ញុំ។ ហើយគំនិតរបស់ខ្ញុំគិតថាការជ្រើសរើសសាលាពិតជាមានសារៈសំខាន់មែនទែនសម្រាប់ការសិក្សា ហើយចំពោះលោកគ្រូអ្នកគ្រូក៏ដូចគ្នាដែរ ឧទាហរណ៍ជាក់ស្ដែងដូចជារូបខ្ញុំផ្ទាល់មិនមែនជាសិស្សដែលឧហ្សាន៍នោះទេ ខ្ញុំរៀនពូកែ តែខ្ញុំអត់ពូកែរៀនទេ នៅផ្ទះអីអញ្ចឹង ខ្ញុំអត់សូវធ្វើលំហាត់ទេព្រោះខ្ញុំខ្ជិល ក៏ប៉ុន្តែដោយសារតែលោកគ្រូ អ្នកគ្រូនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គមានការយកចិត្តទុកដាក់ ហើយគាត់ផ្ញើលំហាត់មកជាច្រើនដើម្បីឲ្យយើងយើងអនុវត្ត ហើយគាត់តែងតែផ្ដាំឲ្យខ្ញុំធ្វើលំហាត់នេះជារៀងរាល់ថ្ងៃតាំងពីដើមឆ្នាំដល់បំណាច់ឆ្នាំ ហើយគាត់តែងតែផ្ដល់នូវដំបូន្មានដែលល្អៗសម្រាប់ខ្ញុំនឹងមិត្តភក្កិរបស់ខ្ញុំ។
មជ្ឈមណ្ឌលមេគង្គមិនត្រឹមតែជាសាលាបង្រៀនបំប៉នដោយគ្រាន់តេតែបង្រៀនលើវិជ្ជា ៤-៥មុខដែលត្រូវប្រឡងឲ្យចេះនោះទេ។គឺថាសាលាតែងតែយកចិត្តទុកដាក់ចំពោះសិស្សទាំងក្នុងសាលានិងតាមដានរាល់ការសិក្សារបស់សិស្សដោយផ្ដល់ដំណឹងទៅកាន់អាណាព្យាបាលសិស្សនៅផ្ទះព្រមទាំងឆាតសួរសុខទុក្ខនៅពេលដែលសិស្សអវត្តមាន ហើយក្រៅពីការសិក្សាលោកគ្រូអ្នកគ្រូនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គតែងតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្សដោយមានដំណើរកំសាន្តនិងកម្មវិធីខាងក្រៅផ្សេងៗទៀតជាមួយសិស្ស ដើម្បីឱ្យសិស្សមានអារម្មណ៍ថាកាន់តែជិតស្និទ្ធនិងកាន់តែគោរពស្រឡាញ់លោកគ្រូអ្នកគ្រូខ្លាំងជាងមុនដែលធ្វើឱ្យប្រសិទ្ធភាពនៃការសិក្សាកាន់តែកើនឡើងព្រោះកាលណាយើងស្រឡាញ់គាត់យើងចង់ឱ្យគាត់សប្បាយចិត្តហើយអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្ត។
សម្រាប់ខ្ញុំគិតថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គគឺជាសាលាមួយដែលល្អបំផុតសម្រាប់ខ្ញុំព្រោះតែសាលាមានគោលការណ៍3សម្រាប់សិស្ស
• បរិវេណសាលាមានទីធ្លាធំទូលាយដែលអាចឱ្យពួកខ្ញុំអង្គុយលំហែរកាយនៅពេលធ្វើលំហាត់ច្រើនហើយមានអារម្មណ៍ថាស្ត្រេស។
• មានកន្លែងអង្គុយសម្រាប់ទទួលទានអាហារថ្ងៃត្រង់ ដែលធ្វើឲ្យព្រោះខ្ញុំអាចយកអាហារដើម្បីទៅទទួលទាននៅទីនោះបាន។
• គណៈគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្ស
ហើយនៅពេលដែលសិស្សមានបញ្ហាពួកគាត់តែងតែជួយដោះស្រាយបញ្ហាសិស្ស។
លោកគ្រូអ្នកគ្រូសុទ្ធសឹងតែជាគ្រូដែលត្រូវបានជ្រើសរើសសម្រិតសម្រាំង ហើយគាត់មិនត្រឹមតែអប់រំបង្រៀនចំណេះដឹងទៅលើមុខវិជ្ជារបស់គាត់តែប៉ុណ្ណោះទេ គឺគាត់តែងតែអប់រំអំពីសីលធម៌និងវិន័យផ្សេងៗទៀតនៅទីនេះ។
ខ្ញុំស្គាល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេគង្គនេះតាមរយៈមិត្តភក្កិរបស់ខ្ញុំ។ហើយនៅពេលដែលខ្ញុំមករៀនដំបូងខ្ញុំមានអារម្មណ៍ថាប្លែកៗក៏ប៉ុន្តែនៅពេលដែលយូរៗទៅខ្ញុំមានអារម្មណ៍ថាចូលចិត្តបរិយាកាសនៅទីនេះហើយលោកគ្រូអ្នកគ្រូតែងតែលើកទឹកចិត្តយើង
ហើយតែងតែដាក់លំហាត់ច្រើនៗដើម្បីឲ្យយើងហ្វឹកហាត់ខ្ញុំហើយលោកគ្រូ អ្នកគ្រូក៏យកចិត្តទុកដាក់ផងដែរ។
Previous
Next